Song

Song

กุมภาพันธ์ 17, 2562
Showing posts with label សាមុត និង ប៉ែន រន. Show all posts
Sunday, January 5, 2014
ចាស់ហើយលោកប្តី


ស-ចាស់ហើយលោកប្ដី
សូមកុំមានស្រីខ្មាស់កូនណាបង
ប-អូនអើយកុំប្រច័ណ្ឌពេកនួនល្អង
អូនអើយកុំប្រច័ណ្ឌពេកនួនល្អង
ស-យ៉ើស!ប្រច័ណ្ឌមែនបង ព្រោះបងឯងខិល
ប-ដល់បងកាន់សីល បងឈប់ខិលហើយអូន
ដល់បងកាន់សីល បងឈប់ខិលហើយអូន
ស-ការហើយដល់ចាស់
ចេះតែគេចផ្ទះ មិនជួយថែកូន
ប-ហឺុម..ព្រោះជាតិត្រូវការបងពេកណាអូន
(ពោល) ស- ស្រីស្រីទេហ្អី?
ព្រោះជាតិត្រូវការបងពេកណាអូន
ស-ហ្នឹងហើយ មានស្រីរាប់ផ្លូន ក្រមុំមេម៉ាយ
ប-គ្រាន់តែសប្បាយ បងមិនយកជាប់ទេ
គ្រាន់តែសប្បាយ បងមិនយកជាប់ទេ
ស-កុំភរប្រយ័ត្នលាក់ក៏មិនបាត់តិចថាខ្មាសគេ
ប-អូ..ស្រីនោះដែលអូនឃើញធ្វើគួកជេ
(ពោល) ស- មែនណាបង?
ប-មេម៉ាយចង់លក់ឡានសឺរូឡេ
ស-ក្រែងបងស៊ីញ៉េបោះត្រាឲ្យឬ?
ប-កុំមាត់ខ្មាសគេ តិចមានរឿងណាស្រី
ស-ពីថ្ងៃនេះទៅ ល្មមឈប់ហើយលោកប្ដី
at January 05, 2014 No comments:
Email This
BlogThis!
Share to Twitter
Share to Facebook
Share to Pinterest
Labels: សាមុត និង ប៉ែន រន
កុងសែប្រមឹក


(ស) ; ផឹកទៀតហើយបង
ម្តេចមិនខ្លាច ឈឺក្រពះ
ខ្លួនកាន់តែចាស់
អាងតែមានលុយ ស្រវឹងឥតឈប់
ថាទៅហ៊ុនត្បូង
ឃើញនៅតាមបា ពីព្រឹកទល់យប់
បងស្បថថាឈប់ មានឈប់អី
មានទាំងស្រីទៀតផង
(ប) ; បងដើរទិញត្បូង
រួចឈាងចូល ទៅកោសខ្យល់
អូនអើ្ហយកុំឆ្ងល់
តែកើតរោគខ្យល់ គ្រុន់ចាញ់វាឆ្លង
ព្រោះតែមិនផឹក
ទៅជាស្រៀវស្រាញ ព្រឺក្បាលដល់ខ្នង
សុំទោសអូនម្តង
ផឹកទៀតហើយ ក្រែងជំងឺបៀតបៀន
(ស) ; កុងសែប្រមឹក មកដល់ផ្ទះទារតែប្រាក់
(ប) ; លុយគេជំពាក់
បងមិនហ៊ានទារ ព្រោះខ្លាចគេអៀន
(ស) ; ដើរលេងឥតខ្មាស់
អស់លុយពីផ្ទះ ប្រហែលមួយលាន
(ប) ; បើអូនទិតៀន បងលាហើយ
យកត្បូងទៅឡាំបៀ
(ស្រីពោល) ; នែ!បង
យកត្បូង ទៅឡាំបៀនៅឯបា ឬបង
(ប្រុសពោល) ; ទេ… បើមិនអូរតាពុក
ក៏អូរតាប្រាំងដែរ
ព្រោះឡាំបៀរួចហើយ ត្រូវយករ៉ែផងណា
(ស្រីពោល) ; ហ៊ឺះស! ចេញទៅ
at January 05, 2014 No comments:
Email This
BlogThis!
Share to Twitter
Share to Facebook
Share to Pinterest
Labels: សាមុត និង ប៉ែន រន
Wednesday, November 13, 2013
ចន្ទគ្រឺះហ្វា
(ប្រុស)បុប្ផាល្អស្រស់សម្ផស្សឆើតឆាយ
រីកបង្អួតកាយពេញក្នុងគង្គា
ចិត្តរៀមចង់បាន តែច័ន្ទគ្រឹៈហ្វា
មកថ្នមស្នេហា មិនអោយឃ្លាតឡើយ

(ស្រី) អរុណរះរៀង បញ្ឆៀងរស្មី
បុប្ផាពេញព្រៃ គង់មិនកន្តើយ
រូបច័ន្ទគ្រឹះហ្វា មានគូទៅហើយ
អរុណបងអ្ហើយម្តេចរះក្រោយគេ

(ស្រី) ធ្វើម្តេចគ្រឹៈហ្វា វាសនាតម្រូវ
អោយយើងបែកផ្លូវ ហើយណាប្រុសស្នេហ៍
(ប្រុស)សូមកែវអាណិតបងផងមាសមេ
រៀមបងសូមថែរ ចិត្តស្នេហ៍លុះគ្រាអវសាន្ត

(ប្រុស) ជឿចុះគ្រឹៈហ្វាបុប្ផាដួងចិត្ត
សូមកែវអាណិត ផងណាកល្យាណ
(ស្រី) អូនមានគូហើយ ម្តេចឡើយនឹងហាន
ព្រមប្រគល់ប្រាណ អោយបានជាគូ

(ប្រុស) ជឿចុះគ្រឹៈហ្វាបុប្ផាដួងចិត្ត
សូមកែវអាណិត ផងណាកល្យាណ
(ស្រី) អូនមានគូហើយ ម្តេចឡើយនឹងហាន
ព្រមប្រគល់ប្រាណ អោយបានជាគូ
at November 13, 2013 No comments:
Email This
BlogThis!
Share to Twitter
Share to Facebook
Share to Pinterest
Labels: សាមុត និង ប៉ែន រន
ក្លែបក្លិនចម្ប៉ា
ប.(ពោល). ចម្ប៉ា! ចម្ប៉ា អូន!
ស.(ពោល).ចា៎ស!
ប.អ៊ូយ!. សម្លេង ស្រួយស្រេះ ដូចសារិកា
ក្លែប ក្លិន ចម្ប៉ាសែនក្រអូបក្រៃ
អូនអ្ហើយលាក់ខ្លួន ពួននៅធ្វើអ្វី
ចេញមកចរណៃ មកសាសងគ្នា។
ស.ហ៊ឹម! . . .រឿងអ្វីខ្លះទៅពៅព្រលឹងអើយ
រឿងអរ រឿងព្រួយសូម ប្រុសវាចា
ចំណែករឿងមួយ គឺរឿងស្នេហា
សូមប្រុសមេត្តា ប្រុសកុំហាស្តី ។
ប.ហ៊ឹម!ព្រឹក្ស ព្រៃក្រអូបអប់ ក្លិនចម្ប៉ា
ជីវ៉ាកែវកុំឃាត់បងណាស្រី
បងសូមស្រូបក្លិន ចម្ប៉ាក្មេងខ្ចី
សូមថ្ពាល់ប្រណី ដាក់ទានស្នេហា..
ស.ក្លិនថ្ពាល់ ចម្ប៉ា
ក្លិននេះកាចណាស់ ហ៊ឺ . . .
ប្រុសកុំថើប ផ្ដាស់
ក្រែង ថ្ពាល់ ស្រីថា . . .
បើស្រឡាញ់ ស្រី ប្រណីរក្សា
កុំក្ដិចចម្ប៉ា ឲ្យផ្ការុះរោយ ហ៊ឺ . . .។
(រួម).ហូ! . . . .ហូ! . . . .
ប.ថ្ពាល់ខួចស្អាតម្លឹង ព្រលឹងមាសអើយ
បងមិនក្ដិចឡើយ ឲ្យផ្ការុះរោយ
បងបី ថ្នាក់ថ្នម បុប្ផាឲ្យស្បោយ
ចម្ប៉ាអូនអ្ហើយ អូនកុំអៀនអី ។
(រួម).ស្នេហាស្នេហ៍យើង ជាស្នេហ៍ឧត្តម
ដូចផ្កាក្រពុំទើបនឹងរីកថ្មី
សូមអស់ទេវតាជួយ ឲ្យពរជ័យ
ជាតិនេះជាតិថ្មីកុំ ឲ្យឃ្លាតឡើយ
(រួម).ហូ... .ហូ!. .. ហូ..
at November 13, 2013 No comments:
Email This
BlogThis!
Share to Twitter

Mrr Chamkaler2019

กุมภาพันธ์ 05, 2562
My Son I love my baby 



Welcome to Cambodia

กรกฎาคม 30, 2561
Welcome to Cambodia for you guys

Assistant for Khmer

กรกฎาคม 30, 2561
Assistant for Khmer. From Mr. Roeurn Chomkarler


MicroG for OG YT (V1.2) Lsr blogger

มิถุนายน 17, 2561

OGYouTube black. APK lsr blogger

มิถุนายน 17, 2561

YouTube black.APK

มิถุนายน 12, 2561
YouTube black for Android
                  

                  

Song

Showing posts with label សាមុត និង ប៉ែន រន. Show all posts Sunday, January 5, 2014 ចាស់ហើយលោកប្តី ស-ចាស់ហើយលោកប្ដី សូមកុំមានស្រីខ្មាស់...